Frequently Asked Question
Khmer
  • English
  • Khmer
  1. សំណួរដែលត្រូវបានសួរញឹកញាប់
Frequently Asked Question
Khmer
  • English
  • Khmer
  • សំណួរដែលត្រូវបានសួរញឹកញាប់
    • អំពីក្រុមហ៊ុន ប៊ីល ២៤ ឯ.ក
    • ការពន្យល់ពាក្យ
    • ផលិតផល និងសេវាកម្មរបស់ប៊ីល
    • សេវាកម្ម គ្រប់គ្រងការទូទាត់ប្រាក់ Bill24
    • ការគ្រប់គ្រងវិក្កយបត្រ(Billflow)
  1. សំណួរដែលត្រូវបានសួរញឹកញាប់

ការគ្រប់គ្រងវិក្កយបត្រ(Billflow)

តើ Billflow ជាអ្វី?
Billflow គឺជាប្រព័ន្ធប្រតិបត្តិការមួយ (Web Portal) ដែលអនុញ្ញាអោយម្ចាស់អាជីវកម្មធ្វើការ ផ្ញើរ ទទួលវិក្កយបត្រ និងទទួល សំណើរ/សម្រង់វិក្កយបត្រតាមរយៈឌីជីថល ដោយកាត់បន្ថយការធ្វើខុសពីមនុស្ស ជាដើម។ Billflow រចនាបទឡើងរបស់វា គឺជួយសម្រួលដល់ប្រតិបត្តិការរបស់ម្ចាស់អាជីវកម្ម ដោយមិនគិតពីទំហំ ឬចំនួនប្រតិបត្តិការរបស់អាជីវកម្មឡើយ។
តើការប្រើប្រាស់ Billflow មានអត្ថប្រយោជន៏អ្វីខ្លះ?
Billflow គឺផ្តល់ជាប្រព័ន្ធប្រតិបត្តិការស្វ័យប្រវត្តិ មានភាពត្រឹមត្រូវ ការតាមដាន របាយការណ៏ និងសមត្ថភាពក្នុងការរួមបញ្ចូលគ្នាជាមួយប្រព័ន្ធប្រតិបត្តិការផ្សេងៗទៀត។ វាមានភាពងាយស្រួលក្នុងការបង្កើត វិក្កយបត្រផ្ញើរជូនទៅកាន់អតិថិជន និងការទទួលវិក្កយបត្រពី ម្ចាស់អាជីវកម្មផ្សេងៗទៀតតាមរយៈឌីជីថល។
តើការប្រើប្រាស់ Billflow មានហានិភ័យក្នុងការបាត់បង់ ឬបែកធ្លាយទិន្នន័យដែលទេ?
Billflow គឹប្រព័ន្ធប្រតិបត្តិការមួយដែលមានសុវត្ថិភាព មានប្រព័ន្ធការពារ ជាមួយនឹងការរក្សារទុកនូវទិន្នន័យ។ អំឡុងពេលដែលហានិភ័យនៃការបាត់បង់ទិន្នន័យគឺមានតិចតួច ឬការលេចធ្លាយទិន្នន័យអាចកើតឡើង ប្រសិនបើព័ត៌ មានសម្ងាត់របស់អ្នកប្រើប្រាស់មិនត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព ឬប្រើប្រាស់ត្រឹមត្រូវ។ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារ ឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ដើម្បីធានាទិន្នន័យនោះមានសុវត្ថិភាព។
តើខ្ញុំអាចទាញយកគំរូរបស់ធនគារ អេស៊ីលីដា ឬ អេប៊ីអេ តាមរយៈប្រព័ន្ធធនាគារតាមអ៊ីនធឺណិត រួចបញ្ចូល គំរូនោះទៅប្រើប្រាស់ជាមួយ ធនាគារផ្សេងទៀតបានទេ?
ការប្រើប្រាស់គំរូ អាចមានភាពខុសគ្នាទៅតាមធនាគារនីមួយៗ។ អ្នកអាចធ្វើការទាយយកគំរូនោះ និងយកមក កែប្រែទៅតាមតម្រូវការរបស់ប្រព័ន្ធធនាគារដែលអ្នកបានប្រើប្រាស់។ ប្រសិនអ្នកត្រូវការគំរូជាក់លាក់ណាមួយនោះ អ្នកអាចទាក់ទងមកក្រុមការងាររបស់ Bill24 ដើម្បីជួយបន្ថែមគំរូធនាគាររបស់លោកអ្នក។
តើអ្នកដែលមិនមែនរស់នៅក្នុងប្រទេសកម្ពុជាអាចប្រើប្រាស់ Billflow ក្នុងគោលបំណងអាជីវកម្ម បានដែល ឬទេ?
បាទ/ចាស ម្ចាស់អាជីវកម្មនៅក្រៅប្រទេសអាចប្រើប្រាស់បាន ដើម្បីផ្ញើរវិក្កយបត្រជូនអតិថិជនរបស់ពួកគាត់ក្នុង ប្រទេសកម្ពុជាបាន។
តើអ្នកដែលមិនមែនរស់នៅប្រទេសកម្ពុជាអាចប្រើប្រាស់ Billflow សម្រាប់គោលបំណងផ្ទាល់ខ្លួន បានដែល ឬទេ?
វាមិនសួវជាមានប្រយោជន៏សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួននោះទេ លុះត្រាតែអ្នកមានអចលនអទ្រព្យផ្ទាល់ខ្លួន ឬ អ្នកជាអ្នកប្រើប្រាស់សេវាកម្មនៅក្នុងប្រទេសកម្ពុជា។
តើខ្ញុំអាចធ្វើការទូរទាត់ពីបរទេស ទៅប្រទេសកម្ពុជតាមរយៈ Billflow និង Vice Versa បានដែលទេ?
ការទូទាត់ប្រាក់ពីបរទេសទៅ អ្នកប្រើប្រាស់តាមរយៈ BillFlow នៅកម្ពុជា គឺអាចធ្វើបាន ដោយ ប្រើប័ណ្ណអន្តរជាតិ ប្រសិនបើអ្នកប្រើប្រាស់ BillFlow ហើយបើកដំណើរការមុខងារ Payment Gateway របស់ Bill24។ ការទូទាត់ពីកម្ពុជា ទៅបរទេសត្រូវតែធ្វើតាមរយៈអ្នកផ្តល់សេវាផ្សេងទៀត។
តើត្រូវធ្វើដូចម្តេច ដើម្បីអោយស្ថានភាពទូរទាត់ប្រាក់បច្ចុប្បន្នភាពពី “មិនទាន់បានបង់” ទៅជា “បានបង់” វិញ?
ប្រសិនបើមធ្យោបាយទូទាត់ប្រាក់របស់អ្នកតាមរយៈមុខងារ Bill Payment របស់ Billflow នោះស្ថានភាព បង់របស់អ្នក នឹងធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ។ ប្រសិនបើអ្នកធ្វើការ ផ្ទេរតាមរយៈធនាគារក្នុងស្រុក ឬក៏ការ បង់សាច់ប្រាក់ផ្ទាល់ នោះអ្នកត្រូវធ្វើបច្ចុប្បន្នភាពដោយខ្លួនឯងនៅក្នុង Billflow។
តើខ្ញុំអាចទទួលវិក្កយបត្រពីម្ចាស់អាជីវកម្ម ដែលមិនបានប្រើប្រាស់ BillFlow បានទេ?
ដើម្បីទទួលវិក័យបត្របែបស្វ័យប្រវត្តិ ម្ចាស់អាជីវកម្មរបស់អ្នក ត្រូវតែចូលរួមដើម្បីប្រើប្រាស់ BillFlow។ ប៉ុន្តែអ្នកអាចបន្ថែមវិក្កយបត្របានដោយផ្ទាល់ ពីម្ចាស់អាជីវកម្មដែលមិនមាននៅលើប្រព័ន្ធប្រតិបត្តិការ របស់ Billflow។
តើប្រភេទវិក័យបត្រណាខ្លះដែលមានក្នុង BillFlow? តើខ្ញុំអាចកំណត់ប្តូរទៅលើវិក្កយបត្រ បានទេ?
BillFlow ផ្តល់ជូននូវទំរង់ស្តង់ដារវិក្កយបត្រ ដែលប្រើប្រាស់នៅប្រទេសកម្ពុជា ដូចជា វិក្កយបត្រទូទៅ និងសម្រាប់ក្រុមហ៊ុនចុះបញ្ជីវិញ មានវិក្កយបត្រពាណិជ្ជកម្ម និងវិក្កយបត្រពន្ធជាដើម។ បច្ចុប្បន្ន អ្នកអាចបន្ថែមរូប តំណាងក្រុមហ៊ុនរបស់អ្នកចូលទៅក្នុងទំរង់វិក័យបត្របាន។
តើមានការកំណត់ចំនួនម្ចាស់អាជីវកម្ម និងវិក្កយបត្រដែលខ្ញុំអាចទទួលបានតាមរយៈ BillFlow ដែលទេ?
គឺគ្មានការកំណត់នោះទេ។ ប្រសិនបើម្ចាស់អាជីវកម្មរបស់អ្នកមិនប្រើប្រាស់ BillFlow ទេ អ្នកអាចអញ្ជើញ ពួកគាត់ឱ្យចូលរួមប្រើប្រាស់បាន។ ពួកគាត់អាចផ្ញើវិក្កយបត្រទៅអ្នកតាមរយៈ BillFlow បាន ទោះបីជាពួកគាត់មិន ទាន់ចុះឈ្មោះជាសមាជិកពេញលេញក៏ដោយ។
តើខ្ញុំអាចស្នើរសុំមុខងារថ្មីបន្ថែមទៀតនៅក្នុង Billflow បានទេ?
បាទ/ចាស អ្នកអាចដាក់សំណើរស្នើមុខងារថ្មីនោះ ទៅកាន់ក្រុមការងាររបស់ Bill24 បាន។ សម្រាប់អ្នកប្រើ ប្រាស់ Billflow មុខងារដែលមានអត្ថប្រយោជន៏ទាំងអស់ គឺនឹងបញ្ចូលអាប់ដេតបន្ថែមនៅថ្ងៃខាងមុខ។
តើអ្នកផ្តល់ការបណ្តុះបណ្តាល អំពីរបៀបប្រើប្រាស់ Billflow ដែលឬទេ?
បាទ/ចាស គឺអាស្រ័យទៅការជាវសេវាកម្មរបស់អ្នក ពួកយើងផ្តល់នូវជម្រើសនៃការបណ្តុះបណ្តាលនានា រួមមាន៖ តាមរយៈ អនឡាញ ការធ្វើសិក្ខាសាលា បង្ហាញផ្ទាល់ពីរបៀបប្រើប្រាស់ និងតាមរយៈផ្សេងៗទៀត។
តើអ្នកណាអាចប្រើប្រាស់ Billflow បាន ហើយប្រើក្នុងគោលបំណងអ្វី?
Billflow អាចប្រើប្រាស់សម្រាប់ អាជីវកម្មខ្នាតតូច ឬ ក្រុមហ៊ុនចុះបញ្ជី។ វាជួយក្នុងការគ្រប់គ្រង់ សំណើរ/សម្រង់វិក្កយបត្រ ពត៌មានអតិថិជន និងម្ចាស់អាជីវកម្ម ហើយនិងឯកសារដែលទាក់ទងជាមួយនិង ការលក់ ការទិញ និងការទូទាត់ជាដើម។
តើយើងអាចរួមបញ្ចូលប្រព័ន្ធរបស់យើង ដូចជាប្រព័ន្ធគណនេយ្យ ឬប្រព័ន្ធវិក្កយបត្រ ជាមួយ BillFlow បានទេ?
បាទ/ចាស BillFlow អាចរួមបញ្ចូលជាមួយប្រព័ន្ធរបស់អ្នកបានដោយប្រើប្រាស់ API.
តើ Billflow ជាប្រព័ន្ធគណនេយ្យមែនទេ?
មិនមែនទេ! Billflow មិនមែនជាប្រព័ន្ធគណនេយ្យនោះទេ។
តើយើងអាចកំណត់ការចូលប្រើពត៌មានក្រុមហ៊ុន សម្រាប់អ្នកប្រើប្រាស់ជាច្រើនបានដែលឬទេ?
បាទ/ចាស BillFlow អាចគ្រប់គ្រង និងកំណត់ដល់អ្នកប្រើប្រាស់បាន។
Modified at 2024-12-04 03:51:03
Previous
សេវាកម្ម គ្រប់គ្រងការទូទាត់ប្រាក់ Bill24
Built with