Frequently Asked Question
Khmer
  • English
  • Khmer
  1. សំណួរដែលត្រូវបានសួរញឹកញាប់
Frequently Asked Question
Khmer
  • English
  • Khmer
  • សំណួរដែលត្រូវបានសួរញឹកញាប់
    • អំពីក្រុមហ៊ុន ប៊ីល ២៤ ឯ.ក
    • ការពន្យល់ពាក្យ
    • ផលិតផល និងសេវាកម្មរបស់ប៊ីល
    • សេវាកម្ម គ្រប់គ្រងការទូទាត់ប្រាក់ Bill24
    • ការគ្រប់គ្រងវិក្កយបត្រ(Billflow)
  1. សំណួរដែលត្រូវបានសួរញឹកញាប់

សេវាកម្ម គ្រប់គ្រងការទូទាត់ប្រាក់ Bill24

ហេតុអ្វីបានជាជ្រើសរើសសេវាទូទាត់វិក្កយបត្រ Bill24?
Bill24 ផ្តល់ការតភ្ជាប់តែមួយដងដើម្បីភ្ជាប់ជាមួយធនាគារជាង 30 ដែលកាត់បន្ថយពេលវេលានិងធនធានដែលត្រូវការសម្រាប់ការតភ្ជាប់។ វាងាយស្រួលប្រើប្រាក់សម្រាបគ្រប់គ្រងការទូទាត់វិក្កយបត្រ ងាយស្រួលក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការទូទាត់ (Bank Statement/Transaction) ជាមួយគនណីធនាគារតែមួយ ហើយអាច ទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិពីប្រព័ ន្ធរបស់អ្នក។
តើបុគ្គលនិង ក្រុមហ៊ុនប្រើសេវាទូទាត់ Bill24 ដោយរបៀបណា? តើខ្ញុំត្រូវតម្លើងកម្មវិធីមួយទេ?
អ្នកមិនត្រូវការតម្លើងកម្មវិធីថ្មីទេ។ ប្រើកម្មវិធីធនាគារដែលមានស្រាប់របស់អ្នកដើម្បីទូទាត់វិក្កយបត្រ៖
- បើកកម្មវិធីធនាគារ(Bank App) របស់អ្នក រួចចូលទៅកាន់មុខងារទូទាត់វិក្កយបត្រ ជ្រើសរើសអ្នកផ្គត់ផ្គង់ បន្ទាប់មកបញ្ចូលលេខវិក្កយបត្រ ឬលេខកូដអតិថិជន ពិនិត្យចំនួនទឹកប្រាក់ រួចបញ្ចប់ការទូទាត់។
- ក្រុមហ៊ុន អាចប្រើអ៊ីនធើណែតប៊ែងគីង។
- គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទដែលតភ្ជាប់ជាមួយ Bill24 អាចទូទាត់តាមវិធីសាស្រ្ត Checkout/Deeplink។
- ស្កេន Dynamic KHQR ជាមួយកម្មវិធីធនាគារណាមួយសម្រាប់ការទូទាត់ដែលត្រឹមត្រូវ។
តើការទូទាត់តាម Bill24 មានសុវត្ថិភាពទេ?
បាទ/ចាស សេវាទូទាត់របស់ Bill24 រួមបញ្ចូលជាមួយប្រព័ន្ធសុវត្ថិភាពរបស់ធនាគារជាច្រើនផ្សេងទៀត ធានាអោយការទូទាត់ប្រាក់របស់លោកអ្នកមានសុវត្ថិភាពខ្ពស់។
តើធនាគារអ្វីខ្លះមាននៅ Bill24?
Bill24 សហការជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើនរួមមាន៖
1. AMK Microfinance Institution Plc
2. Amret Plc.
3. ACleda Bank Plc.
4. Advanced Bank of Asia Limited
5. B.I.C (Cambodia) Bank Plc
6. Bred Bank (Cambodia) Plc.
7. Cambodia Post Bank Plc.
8. Cambodian Public Bank (Campu Bank)
9. Canadia Bank Plc.
10. Chip Mong Commercial Bank Plc.
11. Foreign Trade Bank of Cambodia
12. HATTHA Bank Plc.
13. KB PRASAC Bank Plc.
14. LOLC (CAMBODIA) PLC.
15. Maybank (Cambodia) Plc.
16. Phillip Bank Plc.
17. Phnom Penh Commercial Bank (PPCBank)
18. Prince Bank Plc.
19. Sathapana Bank Plc.
20. Shinhan Bank (Cambodia) Plc.
21. Vattanac Bank
22. WING Bank (Cambodia) Plc.
23. WOORI Bank (Cambodia) Plc.
24. EMONEY
25. Ly Hour Pay Pro
26. TrueMoney Cambodia
27. Cool Cash Plc
28. MOHANOKOR MFI Plc
29. Pipay
30. J Trust Royal Bank (មានក្នុងឆ្នាំ 2024)
31. Agricultural and Rural Development Bank (មានក្នុងឆ្នាំ 2024)
32. Heng Feng (Cambodia) Bank Plc (មានក្នុងឆ្នាំ 2024)
ក្នុងនាមជាម្ចាស់អាជីវកម្ម តើធ្វើដូចម្តេចដើម្បីឱ្យវិក្កយបត្ររបស់ខ្ញុំអាចទូទាត់តាមធនាគារបាន?
ម្ចាស់អាជីវកម្មអាច៖
- តភ្ជាប់ប្រព័ន្ធរបស់ខ្លួនតាមអនឡាញជាមួយ Bill24 API។
- Upload ឯកសារដែលមានពត៌មានវិក្កយបត្រទៅក្នុងប្រព័ន្ធប៊ីល២៤ (Bill24 Portal) ។
តើម្ចាស់អាជីវកម្ម ទទួលបានទឹកប្រាក់ដែលបានប្រមូលពីអតិថិជនដោយរបៀបណា?
Bill24 មិនកាន់សាច់ប្រាក់របស់ម្ចាស់អាជីវកម្មឡើយ។ ការទូទាត់ទាំងអស់ត្រូវបានដាក់ចូលក្នុងគណនីធនាគារដែលបានកំណត់ដោយម្ចាស់អាជីវកម្មដោយផ្ទាល់។
តើសេវាទូទាត់វិក្កយបត្រ Bill24 ជួយប្រមូលប្រាក់ផ្ទាល់ពីអតិថិជនឬ?
ទេ, Bill24 មិនប្រមូលប្រាក់ផ្ទាល់ពីអតិថិជនឡើយ។ Bill24 អនុញ្ញាតឱ្យអតិថិជនទូទាត់តាមបណ្តាញទូទាត់របស់ធនាគារដែលមានដូចជា Bank App, Internet Banking, ATM, Agent, Bank Counter។
តើមានអ្វីខុសគ្នារវាង Bakong និងសេវា Bill24?
Bakong អនុញ្ញាតឱ្យផ្ទេរដោយដៃ ឬស្កេន KHQR ដើម្បីផ្ទេរប្រាក់រវាងគណនីមួយទៅធនាគារផ្សេងទៀត ប៉ុន្តែមិនអាចធ្វើអោយមានការទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិពីប្រព័ន្ធរបស់អ្នកទេ។ សេវាទូទាត់វិក្កយបត្រ Bill24 តភ្ជាប់ជាមួយប្រព័ន្ធចេញវិក្កយបត្ររបស់អ្នកហើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទូទាត់តាមបណ្តាញធនាគារផ្សេងៗ និងទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិពីប្រព័ន្ធរបស់អ្នក។
តើអតិថិជនអាចទូទាត់វិក្កយបត្រដោយរបៀបណា?
អតិថិជនអាចទូទាត់តាមកម្មវិធីធនាគារ អ៊ីនធើណែតប៊ែងគីង ATM ភ្នាក់ងារបង់ប្រាក់ និងបញ្ជរធនាគារ ផ្សេងៗទៀត។
ប្រសិនបើយើងតភ្ជាប់ជាមួយសេវាទូទាត់វិក្កយបត្រ Bill24 តើ Bill24 ទុកប្រាក់របស់យើងទេ?
ទេ, Bill24 មិនទទួលប្រាក់ឡើយនៅពេលអតិថិជនទូទាត់។ ចំណូលរបស់ម្ចាស់អាជីវកម្ម ត្រូវបានស្ថាប័នធនាគារដាក់ចូលគណនីធនាគាររបស់ម្ចាស់អាជីវកម្មដោយផ្ទាល់។
តើចំណាយពេលប៉ុន្មានថ្ងៃ សម្រាប់ធនាគារដាក់ប្រាក់ចូលគណនី ម្ចាស់អាជីវកម្ម?
ស្ថានភាពប្រតិបត្តិការត្រូវបានធ្វើការ update ភ្លាមៗ (real time) ។ ការទូទាត់ទាំងអស់ត្រូវបានដាក់ប្រាក់ចូលក្នុងគណនីធនាគាររបស់ម្ចាស់អាជីវកម្មនៅថ្ងៃបន្ទាប់ (T+1)។
តើការទូទាត់ពីក្រៅប្រទេសមានអ្វីខ្លះ?
Visa, MasterCard, UPI, និង JCB។
តើតម្រូវការសម្រាប់ការតភ្ជាប់ជាមួយសេវាទូទាត់វិក្កយបត្រ Bill24 មានអ្វីខ្លះ? តើយើងត្រូវចុះកិច្ចព្រមព្រៀងជាមួយធនាគារទាំងអស់ទេ?
អ្នកគ្រាន់តែចុះឈ្មោះ ឬចុះកុងត្រាជាមួយ Bill24 តែមួយគត់។ មិនចាំបាច់ចុះកិច្ចព្រមព្រៀងជាមួយធនាគារទាំងអស់ឡើយ។ អ្នកត្រូវតែមានគណនីធនាគារមួយដែលកំពុងប្រើប្រាស់។
តើតម្រូវការសម្រាប់ការប្រើប្រាស់ BillFlow មានអ្វីខ្លះ?
ចុះឈ្មោះនៅលើប្រព័ន្ធ BillFlow (BillFlow Portal) ហើយអ្នកអាចចាប់ផ្តើមប្រើប្រាស់ BillFlow ដើម្បីគ្រប់គ្រងវិក្កយបត្ររបស់អ្នកបាន។
តើBill24គិតកម្រៃសេវាកម្មយ៉ាងដូចម្ដេច?
មានបីផ្នែក៖ កម្រៃការតភ្ជាប់ កម្រៃថែរក្សា និងគាំពារប្រព័ន្ធប្រចាំឆ្នាំ និងកម្រៃប្រតិបត្តិការទូទាត់ (transaction fee) ។
តើនរណាបង់កម្រៃប្រតិបត្តិការទូទាត់ (transaction fee)?
កម្រៃប្រតិបត្តិការទូទាត់ (transaction fee) អាចត្រូវបានបង់ដោយម្ចាស់អាជីវកម្ម ឬអតិថិជន។ ម្ចាស់អាជីវកម្មជាអ្នកជ្រើសរើសអ្នកដែលត្រូវបង់កម្រៃប្រតិបត្តិការទូទាត់ (transactions fee) ។
តើសេវាកម្មរបស់ Bill 24 មានតម្លៃប៉ុន្មាន?
សូមពិនិត្យព័ត៌មានតម្លៃបច្ចុប្បន្ននៅគេហទំព័រ www.bill24.io.ហើយក្រុមការងារផ្នែកលក់របស់យើងនឹង រីករាយពិគ្រោះយោបល់អំពីតម្លៃ និងសេវាកម្មរបស់យើងជាមួយលោកអ្នក។
តើយើងអាចចរចាតម្លៃបានទេ?
អាស្រ័យលើប្រភេទអាជីវកម្មរបស់អ្នក និងចំនួនប្រតិបត្តិការ ក្រុមការងារផ្នែកលក់របស់យើង នឹងរីករាយជួយអ្នកក្នុងការចចារ និងផ្តល់អោយនូវតម្លៃដែលសមស្របមួយ។
តើម្ចាស់អាជីវកម្មធ្វើការជ្រើសរើសធនាគារដើម្បីបើកអោយមានបណ្តាញទូទាត់តាមកម្មវិធីទូរស័ព្ទ (Bank App) Checkout និង Deeplink ដោយរបៀបណា?
បន្ទាប់ពីចុះឈ្មោះ ឬកុងត្រាជាមួយ Bill24 ក្រុមការងារផ្នែកតភ្ជាប់ នឹងចាប់ផ្តើមដំណើរការដាក់អោយមានការ ទូទាត់ជាមួយបណ្តាញទូទាត់របស់ធនាគារ។ ធនាគារនឹងទទួលបានសំណើអំពីការដាក់ដំណើរការទូទាត់លើប្រព័ន្ទ ឬបណ្តាល របស់ពួកគេ ហើយបើធនាគារណាយល់ព្រម គណនីម្ចាស់អាជីវកម្ម នឹងត្រូវបានបន្ថែមទៅប្រព័ន្ធទូទាត់របស់ធនាគារនោះ។
តើប្រភេទការទូទាត់របស់ Bill24 មានអ្វីខ្លះ?
Bill24 ផ្តល់ការទូទាត់ពីរប្រភេទ៖
- សេវាទូទាត់តាមរយៈ HUB៖ ការទូទាត់ទាំងអស់ពីគណនីធនាគារផ្សេងៗ នឹងត្រូវដាក់បញ្ចូល (ប្រាក់ទូទាត់) ទៅក្នុងគណនីតែមួយរបស់ម្ចាស់អាជីវកម្ម (Hub Bank)។ ជាឧទាហរណ៍ ប្រសិនបើ ធនាគារអេស៊ីលីដាជាគណនី Hub Provider នោះការទូទាត់ទាំងអស់ពីគណនីធនាគារផ្សេងៗទៀតដូចជា ហ្វីលីព អេអឹមខេ ជេត្រាស់… និងត្រូវទូទាត់ចូលទៅក្នុងគណនីអេស៊ីលីដាដែលម្ចាស់អាជីវកម្មបានកំណត់។
- សេវាទូទាត់ផ្ទាល់ (Direct)៖ ការទូទាត់នឹងត្រូវបានដាក់ប្រាក់នៅក្នុងគណនីធនាគារដដែល។ ឧទាហរណ៍ បើអតិថិជនទូទាត់ជាមួយធនាគារ Phillip Bank ទឹកប្រាក់នឹងចូលក្នុងគណនីធនាគារ Phillip ។
តើម្ចាស់អាជីវកម្មអាចប្រើសេវាកម្ម HUB Payment និង Direct Payment ក្នុងពេលតែមួយបានដែលឬទេ?
បាទ/ចាស ម្ចាស់អាជីវកម្មរ អាចប្រើសេវាកម្មទូទាត់ទាំងពីរប្រភេទក្នុងពេលតែមួយ។
ប្រសិនបើមានការ Error ក្នុងការទូទាត់ប្រតិបត្តិការបស់អតិថិជន តើខ្ញុំត្រូវទាក់ទងធនាគារឬ Bill24?
អតិថិជនរបស់អ្នកគួរតែទាក់ទងទៅធនាគារដែលខ្លួនបានទូទាត់ជាមួយ ដើម្បីស្នើសុំពិនិត្យ ដោះស្រាយបញ្ហានោះ ។
ប្រសិនបើអតិថិជនបានទូទាត់ហើយតើខ្ញុំអាចបញ្ជូនប្រាក់ទៅអោយអតិថិជនបានទេ ប្រសិនបើខ្ញុំមិនអាចផ្តល់ សេវាឬផលិតផលនោះទៅពួកគេបាន?
បាទ/ចាស អ្នកគួរតែទាក់ទងទៅធនាគារដែលបានភ្ជាប់ជាមួយសេវា Bill24 ហើយស្នើសុំការបញ្ជូនទឹកប្រាក់ទៅអោយ អតិថិជនវិញ។
តើខ្ញុំអាចអនុញ្ញាតឱ្យអតិថិជនរបស់ខ្ញុំទូទាត់ពីប្រទេសផ្សេងមកកម្ពុជាបានទេ?
បាទ/ចាស អតិថិជនអាចទូទាត់ពីបរទេសមកកម្ពុជាតាមការប្រើប្រាស់កាតអន្តរជាតិ ដូចជា (Visa, Master Card, JCB, ជាដើម)។
តើខ្ញុំអាចជ្រើសរើសធនាគារផ្សេងទៀតធ្វើជា Hub Provider ជំនួស Acleda បានទេ?
បាទ/ចាស អ្នកអាចជ្រើសរើសធនាគារណាមួយជា Hub Provider បាន ប៉ុន្តែទាល់តែធនាគារនោះយល់ព្រម ។ ហើយ ACleda ជាធនាគារ Hub Provider ដែលមានសហការជាមួយធនាគារជាច្រើនរួចរាល់ក្នុងការផ្តល់សេវាកម្មនេះ។
ទីផ្សាររបស់យើងអនុញ្ញាតអោយម្ចាស់អាជីវកម្មជាច្រើនចុះឈ្មោះ និងលក់ផលិតផលបាន។ តើអតិថិជនអាចធ្វើ ការបង់ប្រាក់ដោយផ្ទាល់ទៅកាន់ម្ចាស់អាជីវកម្មសម្រាការទិញរបស់ពួកគាត់បានដែល ឬទេ?
បាទ/ចាស សម្រាប់ទីផ្សារទិញលក់ទំនិញរបស់ម្ចាស់អាជីវកម្មនីមួយៗ ពួកគាត់អាចតភ្ជាប់ជាមួយ Bill24 តាមរយៈ Checkout/Deep link បាន។ ប៉ុន្តែម្ចាស់អាជីវកម្មនីមួយៗ ត្រូវតែចុះឈ្មោះជាមួយ Bill24 ដើម្បីអោយមុខងារ Payment Gateway ដំណើរការបាន។
ប្រសិនបើម្ចាស់អាជីវកម្មប្រើប្រាស់សេវា Bill24 ជាប្រភេទCheckout/Deeplink ដើម្បីទទួលបានការទូទាត់ ជាមួយកាតអន្តរជាតិ (Visa, MasterCard ។ល។) ប្រសិនបើមានការស្នើរសុំ តើម្ចាស់អាជីវកម្មអាចស្នើរ សុំទឹកប្រាក់ដែលបានបង់ត្រលប់វិញបានដែលឬទេ?
ម្ចាស់អាជីវកម្មអាចទាក់ទងទៅកាន់ធនាគារដែលគាត់បានប្រើប្រាស់ទៅលើ Visa ឬ Master Card ដើម្បីធ្វើការស្នើរសុំបង្វិលសាច់ប្រាក់ដែលបានបង់នោះត្រលប់វិញ ឬក៏ស្នើរប្លុកទឹកប្រាក់នោះជាបណ្តុះអាសន្នបាន។
Modified at 2024-12-04 03:51:01
Previous
ផលិតផល និងសេវាកម្មរបស់ប៊ីល
Next
ការគ្រប់គ្រងវិក្កយបត្រ(Billflow)
Built with