អំពីក្រុមហ៊ុន ប៊ីល ២៤ ឯ.ក
ប៊ីល២៤ត្រូវបានបង្កើតឡើងនៅពេលណា?
ប៊ីល២៤ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧។តើប៊ីល២៤ផ្តល់សេវាកម្មអ្វីខ្លះ?
ប៊ីលជាក្រុមហ៊ុនដំបូងគេដែលផ្ដល់សេ វាកម្ម ទូទាត់វិក្កយបត្រអគ្គិសនី ទឹក និងសំរាមនៅប្រទេសម្ពុជា តាមប្រព័ន្ធឌីជីថល។ អតិថិជនអាចទូទាត់តាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ (Bank App) អ៊ីនធើណែតប៊ែងគីង (Internet Banking) និងតាមបញ្ជរបង់ប្រាក់នានា។ ប៊ីល២៤ក៏បានផ្តល់សេវាទូទាត់វិក្កយបត្រសម្រាប់ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ស្ថានប័នអប់រំ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណែត ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនដែលលក់ផលិតផល ឬសេវាកម្មអនឡាញ (e-commerce)។តើប៊ីល២៤មានអតិថិជន និងធនាគារប៉ុន្មានដែលប្រើប្រាស់សេវាកម្មរបស់ខ្លួន?
បច្ចុប្បន្នអាជីវកម្មជាង ៦០០ កំពុងប្រើបាស់សេវាកម្មរបស់ Bill24។ ហើយយើងក៏មានធនាគាជាង ៣០ ដែលជាដៃគូសហការផងដែរ។ប៊ីល២៤ជាធនាគារឬស្ថាប័នហិរញ្ញវត្ថុមែនទេ?
ទេ, ប៊ីល២៤ជាក្រុមហ៊ុននច្ចេកវិទ្យាដែលបង្កើតកម្មវិធី (Software Company) ដែលសហការជាមួយធនាគារដើម្បីផ្តល់សេវាម្មទូទាត់វិក្កយបត្រអនឡាញ (Bill Payment Service) ។ ការផ្ទេរប្រាក់ទាំងអស់ត្រូវបានធ្វើឡើងរវាងធនាគារ និងម្ចាស់អាជីវកម្មផ្ទាល់ ហើយសាច់ប្រាក់ត្រូវបានដាក់ចូលទៅក្នុងគណនីធនាគាររបស់ម្ចាស់អាជីវកម្មដោយស្វ័យប្រវត្តិ។
Modified at 2024-12-04 03:50:53